ត្រឹមមួយថ្ងៃ បង្ក្រាបបទល្មើសគ្រឿងញៀន ២៤ករណីឃាត់ខ្លួន ៦០នាក់

0

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦០នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី ១៦ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៦នាក់ និងប្រើប្រាស់ ១៤នាក់ ។
វត្ថុតាងដែលចាប់យក សរុបក្នុងថ្ងៃទី ១៦ ខែមករា រួមមាន ៖ មេតំហ្វេតាមីន (ice) = ៦៤,០២ក្រាម និង៥៣ កញ្ចប់តូច ក្រាម និងមេតំហ្វេតាមីន (wy) = ០,២៩ក្រាម ។
លទ្ធផលខាងលើ មាន៦អង្គភាពបានចូលរួមបង្ក្រាបរួមមាន៖
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យក ice ១៣,៣៧ក្រាម និង Wy ០,២៩ក្រាម ។
២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យក ice ៣,២៤ក្រាម ។
៣ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក ice ១៤,៤២ក្រាម ។
៤ / កំពត ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យក ice ៩,៤៥ក្រាម ។
៥ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក ice ២៣,៥៤ក្រាម ។
៦ / រាជធានី ភ្នំពេញ ៖ ជួញដូរ ៧ករណី ឃាត់ ២៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យក ice ៥៣កញ្ចប់តូច ៕