Arsenal បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កូន​ភ្លោះ​សញ្ជាតិអេក្វាឌ័រ

0

ក្លឹបកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រុម Arsenal បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើបងប្អូនភ្លោះ Edwin និង Holger Quintero ពីក្រុម Independiente del Valle ហើយកីឡាករវ័យក្មេងគ្រោងនឹងចូលរួមជាមួយក្លឹបជាផ្លូវការនៅឆ្នាំ 2027 ។

ក្រុមកាំភ្លើងធំបានធ្វើការយ៉ាងឆាប់រហ័ស ដើម្បីចុះហត្ថលេខាលើអ្នកទាំងពីរដែលមានចំណាត់ថ្នាក់ខ្ពស់ ព្រមទាំងត្រូវបានចាត់ទុកថាជាកីឡាករវ័យក្មេងដ៏ល្អបំផុតនៅអាមេរិកខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹប Arsenal បាននិយាយថា «Edwin និង Holger ត្រូវបានទទួលស្គាល់ថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យដ៏ល្អបំផុតនៅអាមេរិកខាងត្បូង ដោយបង្ហាញទម្រង់លេងដ៏ជាប់លាប់ និងគួរឱ្យចាប់អារម្មណ៍នៅកម្រិតយុវជនសម្រាប់ក្លឹប និងប្រទេសអេក្វាឌ័រ»៕