ទីបំផុត Valverde ត្រូវបានបណ្តេញចេញពីក្លឹបហើយ

0

Ernesto Valverde ដែលបានជួយឲ្យក្លឹប Barcelona លើកពាន Spanish Cup ចំនួន២ដងនៅ Camp Nou និងពានរង្វាន់ Copa de Rey នោះទីបំផុតត្រូវបានបណ្តេញចេញពីក្លឹបដោយប្រធានក្លឹបលោក Josep Maria Baromeu ហើយក្រោយបរាជ័យជាច្រើនប្រកួតចុងក្រោយ និងរបួតពានរង្វាន់ដ៏សំខាន់មួយផងទៅឲ្យ Real Madrid។

កាសែតអង់គ្លេស The Mirror បានសរសេរថាលោក Valverde ត្រូវបានបណ្តេញចេញភ្លាមពីក្លឹប និងដាក់ជំនួសវិញដោយលោក Quique Setien ដែលជាគ្រូបង្វឹករបស់ក្លឹប Real Betis បច្ចុប្បន្ន។

ក្រៅតែពីរង្វាន់ទាំងនោះលោក Valverde ក៏បានជួយក្លឹប Barcelona លើកពានរង្វាន់អេស្បាញ La Liga ចំនួន២ដងមកហើយដែរក្នុងអាណិត្តរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងនាំមុខតែ១ពិន្ទុប៉ុណ្ណោះលើ Real Madrid។

លោក Quique Setien អតីតគ្រូបង្វឹករបស់ក្លឹប Las Palmas និងក្លឹប Real Betis បច្ចុប្បន្នបានចុះកុងត្រាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ៕

ប្រែសម្រួល៖Lee