ភ្នំពេញ៖ ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសសុំផ្លាស់ប្តូរទីលានពីកីឡដ្ឋាន ខ.ភ.ម (ស្ដាតចាស់) ទៅកីឡដ្ឋាន អេអ៊ីយូ ស្ព័តផាក និង កីឡដ្ឋាន អេស អ យូ ក្នុងការប្រកួតនៃ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០។
យោងទៅលើកីឡដ្ឋានស្តាតចាស់ មានបញ្ហាខូចខាតខ្លាំង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុញ្ញាតឲ្យផ្លាស់ប្តូរទីលានប្រកួតចំនួន ២ប្រកួត រួមមាន ក្រសួងការពារជាតិ ជាមួយ អាស៊ីអឺរ៉ុប យូណាយធីត នៅថ្ងៃទី២៣ ខែកុម្ភៈ ត្រូវទៅលេងនៅកីឡដ្ឋាន អេអ៊ីយូ ស្ពតផាក់ វិញ ខណៈដែល ក្រសួងការពារជាតិ ជាមួយ អង្គរថាយហ្គឺរ ត្រូវទៅលេងនៅកីឡដ្ឋាន អេស អ យូ វិញ ដែលជំនួបនេះត្រូវធ្វើឡើងនាថ្ងៃទី០៨ ខែមិនា។
សូមរំលឹកថា ការប្រកួតសប្តាហ៍ទី១ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងធ្វើឡើងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕