ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានទៅដល់ប្រទេសថៃហើយ នាព្រឹកមិញនេះ ដើម្បីបោះជំរំហ្វឹកហាត់ត្រៀមរដូវកាលថ្មី ២០២០ ខាងមុខនេះ ។
នៅក្នុងរយៈពេលហ្វឹកហាត់នេះដែរ ក្រុមរងជើងឯក ក៏មានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ៣ ប្រកួត ជាមួយក្រុមម្ចាស់ផ្ទះ ថៃដូចជាក្លិប Bangkok FC, ក្លិប BG Pathum United និងក្លិប Ayutthaya United ផងដែរ។ នៅថ្ងៃទី១១ ស្អែកនេះ ត្រូវប្រកួតមិត្តភាពជាមួយ Bangkok FC នាវេលាម៉ោង ៤ រសៀល លើកីឡដ្ឋាន Bangkok University Stadium ខណៈដែលថ្ងៃទី១៥ ត្រូវប្រកួតជាមួយ BG Pathum United នៅម៉ោង ៥រសៀល លើកីឡដ្ឋាន LEO Stadium នឹងប្រកួតចុងក្រោយថ្ងៃទី១៨ ទល់នឹងក្រុម Ayutthaya United វេលាម៉ោង ៦ ល្ងាច លើកីឡដ្ឋាន Ayutthaya Stadium។
សូមរំលឹកថា ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីគ នឹងប្រព្រឹត្តឡើងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុននេះ៕
អត្ថបទ៖មៃ ចាន់បុត្រ