របួសរបស់កីឡាករខ្សែប្រយុទ្ធឆ្នើមក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Harry Kane នឹងត្រូវប្រើរយៈពេលជាច្រើនខែនោះនឹងក្លាយទៅជាបញ្ហាមួយសម្រាប់ក្លឹបក្នុងការដោះស្រាយដើម្បីប្រកួតប្រជែងក្នុងពេលវេលាដែលនៅសេសសល់រដូវកាលនេះ។
ទាំងគ្រូបង្វឹកក្លឹបថ្មីលោក Jose Mourinho និងប្រធានក្លឹបលោក Daniel Levy បាននឹងកំពុងធ្វើការងារយ៉ាងមមាញឹកខណៈពេលដែលទីផ្សារដោះដូរកីឡាករកំពុងបើកស្រាប់ផងនោះគេជឿជាក់ថាក្លឹបនឹងអាចនាំយកខ្សែប្រយុទ្ធថ្មីម្នាក់យ៉ាងហោចណាស់មករួមក្លឹបជាមិនខាន។
ក្នុងនោះកីឡាករខ្សែប្រយុទ្ធវ័យទើបតែ២៤ឆ្នាំ Piatek របស់ក្លឹប AC Milan គឺជាគោលដៅម្នាក់របស់ក្លឹប Spurs នៅពេលនេះប៉ុន្តែមិនអាចចាកចេញពីអ៊ីតាលីឡើយក្នុងតម្លៃយ៉ាងហោចណាស់២៤លានផោនប៉ុន្តែនឹងត្រូវប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដូចជា Aston Villa, Newcastle និង Crystal Palace ផងដែរ៕
ប្រែសម្រួល:Lee
