ភ្នំពេញ៖ សូ ដានីតា និង នៅ សុនីតា បានបង្ហាញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកទាំងក្តីងឿងឆ្ងល់ថា ហេតុអ្វីស្លាកលេខយានយន្តមួយជីវិត«មិនប្រើអក្សរខ្មែរ និងលេខខ្មែរ» ខណៈដែលកំពុងក្លាយជាប្រធានបទដ៏សំខាន់ នៅលើបណ្តាសង្គមហ្វេសប៊ុក ជុំវិញស្លាកលេខ ចេញថ្មីរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
តារាចម្រៀង សូ ដានីតា បានសរសេរនៅលើហ្វេសប៊ុករបស់កញ្ញាថា នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល នឹង សុំឆ្ងល់បន្តិច ចំពោះស្លាកលេខរថយន្តកម្ពុជា ដែលប្រើបាន១ជីវិត
១- ស្លាកលេខកម្ពុជា ហេតុអី លេខនឹងឈ្មោះ មិនដាក់លេខខ្មែរ នឹង អក្សរខ្មែរ ?
២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរ ដោះដាក់រថយន្តថ្មី តាមចិត្ត រឺ ក៏ យ៉ាងម៉េច ?
៣- ប្រើជាអក្សរ ឈ្មោះជាអក្សរឡាតាំង បើមានរថយន្តណាបង្ករគ្រោះថ្នាក់ចរាចរ ចាប់មិនបាន ថតមិនបាន បានត្រឹមតែមើលស្លាកឈ្មោះជាអក្សរឡាតាំង (អានមិនទាន់ រឺ មិនចេះអាចអាន) អាចនឹងពិបាករករថយន្តបបង្ករ គិតយ៉ាងម៉េច ?
៤- បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច ?
៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ ? បើសិនជាឈ្មោះ គឺឈ្មោះដូចគ្នាទៅនឹងឈ្មោះរថយន្ត១ទៀតដែលមិនបានបង្ករ ? តើមានវិធីណារកថរយន្តបង្ករនោះឃើញ ? ព្រោះឈ្មោះជាន់គ្នា ?
សុំទោស ?នាងខ្ញុំគ្រាន់តែជាសួរ ចោទជាសំនួរ មិនមែនមានគំនិត មិនស្របតាមឡើយ ព្រោះក្នុងសារព័ត៌មាននិមួយៗ មិនបានបញ្ជាក់អោយយល់ ក្នុងការបង្កើតស្លាកលេខផ្ទាល់ខ្លួននេះឡើយ .( ពេលខ្ញុំយល់ហើយ ខ្ញុំនឹងទិញឈ្មោះដាក់រថយន្តខ្ញុំ១ដែរ ) ។
ដោយឡែកតារាសម្តែង កំពុងជាប់ងារជំទាវតូច នៅ សុនីតា វិញ បានបង្ហាញសារថា «គ្រាន់តែជាគំនិតខ្ញុំទេ បើអាចសុំខាងក្រសួងសាធារណការ និង ដឹកជញ្ជូន ធ្វើស្លាកលេខឈ្មោះជាអក្សរខ្មែរបានទេ ព្រោះទីមួយ យើងអាចលើកតំកើងភាសាជាតិ ទីពីរ សំរាប់បងប្អូនដែលមិនចេះភាសាបរទេស ព្រោះខ្ញុំឃើញប្រទេសផ្សេងក៏គេអភិរក្សភាសាជាតិដែរ អរគុណទុកជាមុន បញ្ចាក់ហាមជេរ រៀបរៀង នៅ សុនិតា ខុសទាស់អីអាចពន្យល់ប្រាប់បានចាស៕