កីឡាករគោលដៅម្នាក់របស់ក្លឹបតោខៀវ Chelsea ដែលកំពុងលេងក្នុងតំណែងខ្សែការពារឲ្យក្លឹប Bournemouth កីឡាករ Nathan Ake ពេលនេះកំពុងមានតម្លៃខ្លួនរហូតទៅដល់ ៤០លានផោនប៉ុន្តែក្រោមការដឹកនាំរបស់លោក Frank Lampard គឺកំពុងព្យាយាមពន្យាពេលមួយរយៈសិនក្នុងការធ្វើការងារនេះ។
កាសែតអង់គ្លេស The Sunsports បានសរសេរថាការពន្យាពេលលើកនេះគឺដោយសារតែក្លឹបនឹងត្រូវរងចាំមើលថាតើខ្លួននឹងអាចលក់កីឡាករ Andreas Christensen បានឬយ៉ាងណាជាមុនសិន។Lampard ជឿជាក់ថាបញ្ហាតំបន់ការពារគឺជាមូលហេតុដែលធ្វើឲ្យគ្រាប់បាល់ជាច្រើនរបស់ក្លឹបត្រូវបានរបួតចេញ។
Ake បង្ហាញខ្លួនក្នុងទំរង់យ៉ាងល្អបំផុតសម្រាប់ Bournemouth រដូវកាលនេះហើយជឿជាក់ថានឹងអាចមក Stamford Bridge ចាប់ដៃគូជាមួយនឹង Rudiger និង Kurt Zouma៕
ប្រែសម្រួល:Lee