ព្រះខ័នរាជស្វាយរៀង លុតក្រុមម្ចាស់ផ្ទះ Selangor FA ៤-០ ក្នុងជំនួបមិត្តភាព ដើម្បីត្រៀម AFC Cup

0

ភ្នំពេញ៖ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានទៅបោះជំរំហ្វឹកហាត់ នាប្រទេសម៉ាឡេស៊ី ចំនួនមួយសប្ដាហ៍ ដើម្បីត្រៀមខ្លួនមុនការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 )។

ក្នុងការទៅហ្វឹកហាត់នេះជើងឯកនេះ ក៏មានការប្រកួតមិត្តភាពជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី ចំនួន ៣ ប្រកួត ផងដែរ ស្របពេលដែលថ្ងៃទី ០៨ ម្សិលមិញ គឺជួបជាមួយក្រុម Selangor FA នឹងបានយកឈ្នះក្រុមម្ចាស់ផ្ទះនេះក្នុងលទ្ធផល ៤ទល់០ ខណ:ប្រកួតបន្ទាប់ជួបជាមួយ Felda United នៅថ្ងៃទី ១១ និងចុងក្រោយប្រកួតជាមួយ Terengganu FC នៅថ្ងៃទី ១៣ មុនត្រលប់មកកម្ពុជា វិញនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតវគ្គ Play-Off ជាមួយក្រុម Master 7 នៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ នាពហុកីឡដ្ឋានជាតិ និងជើងទីពីរ នៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់៕
អត្ថបទ៖មៃ ចាន់បុត្រ​