ភ្នំពេញ៖ បន្ទាប់ពីប្រកាសជួយសាងសង់ផ្ទះលោកយាយម្នាក់នៅខេត្តព្រៃវែង អ្នកនាងចោម ក្វាន់ ម្ចាស់ហាងមាសពេជ្រ ក៏បានប្រកាសជួយបន្តទៀតដល់គ្រួសារ «ម្តាយកើតមហារីកស្បូន កូនកើតជំងឺទឹកនោមប្រៃ»នៅខេត្តត្បូងឃ្មុំ ។
ក្រោយពីទទួលបានព័ត៌មាន ម្តាយកើតមហារីកស្បូន កូនកើតជំងឺទឹកនោមប្រៃ ប្តីធ្វើជាទាហ៊ាន ពេលនេះក្រុមគ្រួសារជួបនូវបញ្ហាត្រូវការព្យាបាលជាបន្ទាន់ សង្ឃឹមថាបងប្អូននឹងជួយដល់ក្រុមគ្រួសារគាត់ អ្នកមីង រស់នៅភូមិស្លាប់ក្តោង (ថ្នល់ទទឹង)ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកនាងចោម ក្វាន់ បានផ្តល់ថវិការចំនួន១០០ដុល្លាដល់ក្រុមគ្រួសារមួយនេះ។
នាង ចោម ក្វាន់ ថៅកែហាងមាសពេជ្រ ចោម ក្វាន់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង នៅព្រឹកថ្ងៃទី៩ ខែមករានេះ ថា «អាណិតណាស់នាងខ្ញុំមិនបានចុះទៅផា្ទល់ តែនាងខ្ញុំផ្ញើថវិកា១០០ដុល្លាជួយដល់គាត់ តិចក្ដីច្រើនក្ដីតែជាទឹកចិត្តខែ្មរជួយខែ្មរនាងខ្ញុំនៅតែបន្តជួយអ្នកទីទាស់ក្រជួយអ្វីដែលខ្ញុំជួយទៅបាន។»
សូមជម្រាប់ផងដែរថា ក្រៅពីផ្តល់ថវិកាជួយដល់ក្រុមគ្រួសារនេះ ម្ចាស់ហាងមាសពេជ្ររូបនេះ តែងតែជួយជនទីទល់ក្រ អត់ទីពឹង នឹងសកម្មភាពមនុស្សធម៌ជួយសង្គមដូចជាការចែកអំណោយចាស់ជរា ជនពិកា ក្មេងកំព្រានិងសិស្សសាលានៅតាមសហគមន៍នៃបណ្តាខេត្តនានាជាមួយប្អូនស្រីរបស់អ្នកនាងគឺកញ្ញាដេននី ក្វាន់ នឹងបងស្រីអ្នកនាងគឺអ្នកនាងចោមចន្ទ័៕





