ក្រោយទើបបានមកដឹកនាំក្លឹប Everton បានតែ៤ប្រកួតប៉ុណ្ណោះលោក Carlo Ancelotti ត្រូវបានគេជឿជាក់ថាកំពុងអស់ភាពអត់ធ្មត់ខ្លាំងមែនទែនហើយជាមួយយនឹងកូនក្រុមរបស់ខ្លួនមួយចំនួនជាពិសេសកីឡាករឆ្នើមមួយរូបហើយក៏នឹងបានត្រៀមខ្លួនរួចរាល់ដើម្បីលក់រូបគេចេញផងដែរ។
Gylfi Sigurdsson កីឡាករខ្សែបម្រើឆ្នើមដែលមានកុងត្រាចាស់នៅសល់រយៈពេល១៨ខែទៀតនោះគឺជាម្នាក់ក្នុងចំណោមកីឡាករដែលគ្រូបង្វឹកអ៊ីតាលីរូបនេះមិនពេញចិត្តឡើយជាពិសេសពាក់ព័ន្ធទៅនឹងអត្តចរិតរបស់គេហើយជឿជាក់ថានឹងក្លាយទៅជាកីឡាករដំបូងដែលត្រូវគ្រូបង្វឹករូបនេះលក់ចេញនាពេលខាងមុខ។
កីឡាករ Sigurdsson មានវ័យ៣០ឆ្នាំទទួលបានកម្រៃរហូតទៅដល់៥លានផោនក្នុងមួយឆ្នាំនឹងអាចលក់ចេញក្នុងតម្លៃប្រមាណជា៤០លានផោននឹងអាចចាកចេញក្នុងពេលយ៉ាងឆាប់នេះក្រោយពេលដែលលោកAncelottiប្រមូលទិញបានកីឡាករថ្មីៗក្នុងខែមករានេះជាមុនសិន៕
ប្រែសម្រួល:LEE
