Ashley Young ត្រូវបានគេមើលឃើញថាមិនមានវត្តមានក្នុងការប្រកួតជាមួយនឹង Man City កាលពីយប់មិញឡើយទោះបីជាមានកាយសម្បាទារឹងម៉ាំក្តីចំពេលដែលមានព័ត៌មានថា Inter Milan កំពុងមានបំណងចង់បានកីឡាករអង់គ្លេសរូបនេះ។
Ashley Young វ័យ៣៤ឆ្នាំរូបនេះកាន់តែច្បាស់ហើយក្នុងការផ្ទេរទៅលេងនៅអ៊ីតាលីដោយសារគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបInter Milan នេះគឺជាមនុស្សដែលធ្លាប់ចង់បានរូបគេកាលពីឆ្ន២០១៧ម្តងហើយក្នុងគ្រាដែលកំពុងធ្វើការជាមួយនឹងតោខៀវChelsea។
លើសពីនេះកីឡាករដែលបានចុះកុងត្រាជាមួយនឹង Man United កាលពីឆ្នាំ២០១១រូបនេះមានកុងត្រាចាស់ដែលមានសុពលភាពត្រឹមខែមិថុនានេះប៉ុណ្ណោះដែលមានន័យថារូបគេអាចមានសិទ្ធក្នុងការចុះកុងត្រាជាមួយនឹងក្លឹបនានាបានហើយក្នុងពេលនេះ៕
ប្រែសម្រួល:Mr Lee