កីឡាករសញ្ជាតិដាណឺម៉ាក បានព្យាយាមចាកចេញពីក្លិបមាន់ក្លាយមាសនារដូវកាលនេះ ទៅកាន់ទឹកដីអ៊ីតាលី ប៉ុន្តែលោក Conte បែរជាលើក ថាគោលដៅផ្លាស់ប្តូររបស់លោក គឺកីឡាករផ្សេង។

Christian Eriksen គឺទទួលបានការចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅកាន់ Inter Milan ។ ក្លិបយក្សអ៊ីតាលី ចង់បានកីឡាករនេះ ដោយត្រៀម ទឹកប្រាក់ ២០លានផោន បន្ទាប់ពីកីឡាករខ្សែបម្រើរបស់ Spurs ផុតកុងត្រាជាមួយក្លិបនារដូវកាលក្តៅខាងមុខដ៏ខ្លី។
ទោះជាយ៉ាងណា លោក Antonio Conte ត្រូវបានគេជឿជាក់ថា បានដាក់ទិសដៅយកកីឡាករ Arturo Vidal របស់ Barcelona ទោះបីជា នាយកប្រតិបត្តិរបស់ក្លិបលោក Giuseppe Marotta ចង់បាន Eriksen ៕
