ភ្នំពេញ៖ បន្ទាប់ពីឡើងកូដយ៉ាងខ្លាំងក្នុងការដើរម៉ូតនៅប្រទេសវៀតណាម និងថៃ ក្នុងព្រឹត្តិការណ៍ធំលក្ខណៈអន្តរជាតិ ពេលនេះតារាសម្តែង និងម៉ូដែល Ly Je Na បានឡើងកូដបន្តទៀត ដោយអាចទៅដើរកាច់រាងដល់ប្រទេសព្រុយណេ ដែលជាដែនដីប្រទេសអ្នកមាន។
តារាស្រីដ៏ស្រស់សោភា រាងបានជាទីទាក់ទាញបុរសកន្លង់ទាំងពួងទាំងឡាយ Ly Je Na បន្ទាប់ពីប្រកាសចូលសិល្បៈវិញក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ គេឃើញថាឡើងកូដយ៉ាងខ្លាំង ដោយក្តោបបានទីផ្សារទាំងក្នុង និងក្រៅប្រទេស ក្នុងការដើរម៉ូដ ។ ក្រៅពីព្រឹត្តិការណ៍ធំៗ ដើរម៉ូដ ក្នុងស្រុង តារាស្រីដែលមានដើមកំណើតពីទឹកដីខេត្តក្រចេះ បានក្រសោបតំណែង ដើរម៉ូដដល់វៀតណាម និងថៃ ផងដែរ ។
ថ្មីៗនេះដែរ Ly Je Na ក៏ទទួលបានទីផ្សារមួយទៀតដោយត្រូវទៅដើរកាច់រាង នៅប្រទេសព្រុយណេ ក្នុងពេលខាងមុខ នាថ្ងៃទី១២ ខែមករា ខាងមុខ នេះដោយមានបណ្តាប្រទេសចូលរួមចំនួន ១០ ។ តារាស្រីរាងហំ ត្រកៀកបាន Ly Je Na បានឲ្យដឹងថា ការចេញដំណើរលើកនេះ គឺត្រូវទៅ បង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ ទេសចរណ៍អាស៊ាន ATF 2020 នៅសណ្ឋគារ Empire នាងទីក្រុងបានដាស៊េបេហ្គាវ៉ាន់ ក្នុងប្រទេសព្រុយណេ។
ម៉ូដែលដ៏ស្រស់សោភាខាងលើថា ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលអាចទៅសម្តែងនៅប្រទេសព្រុយណេ ហើយអាចឃើញពីភាពរីកចំរើន របស់ប្រទេសគេបាន ជាពិសេសបានពាំនាំនូវវប្បធម៌របស់កម្ពុជា ទៅកាន់ប្រទេសគេឲ្យកាន់តែស្គាល់កម្ពុជា៕





























