នគ​រ​បាល​ខេ​ត្ត​ព្រះ​សី​ហ​នុ​បើ​ក​ប្រតិ​ប​ត្តិ​កា​រ​ទ្រ​ង់​ទ្រា​យ​ធំ​ប​ង្ក្រា​បល្បែ​ង​ភ្នា​ល់​ខុ​ស​ច្បា​ប់​ឃា​ត់ខ្លួ​ន​ជ​ន​ខ្មែ​រ​-​ចិ​ន​៣​០​នាក់​

0

ភ្នំ​ពេ​ញ​៖​ ​ក​ម្លាំ​ង​នគ​រ​បា​ល​ខេ​ត្ត​ព្រះ​សី​ហ​នុ​ចា​ប់​ពី​ថ្ងៃ​ទី៦​-​៧​ ​​ខែ​ម​ក​រា​បា​​ន​ចុះ​ត្រួ​ត​ពិ​និ​ត្យ​ទី​តាំ​ង​លែ្ប​​ងកំ​សា​ន្ដ​ ​លួ​ចលា​ក់​ប​ង្ក​ប់​ល្បែ​ងស៊ី​ស​ង​ខុ​ស​ច្បា​ប់​៣​ទី​តាំ​ងនិ​ង​ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័យ​ខ្មែ​រ​-​ប្រ​មា​ណ​៣​០នា​ក់​ផ​​ង​ដែ​រ​។​
​ទីតាំ​ង​លែ្ប​ង​កំ​សា​ន្ដ​ ​លួច​លា​ក់​ប​ង្ក​ប់​ល្បែ​ង​ស៊ី​ស​ងខុ​ស​ច្បា​ប់​ទាំ​ង​៣​នោះ​មា​ន​៖​ ទី​១​៖​ ​ឈ្មោះ​ទី​ក្រុ​ង​ហ្គេ​ម​កំ​សាន្ដ​តា​ចុ​ង​ហ័​រ​ ​ស្ថិ​ត​នៅ​ក្បែ​រ​រ​ង្វ​ង់​​មូ​ល​ត្រី​ដូ​ហ្វី​ន​ ​ក្នុង​ភូ​មិ​១​ ​ស​ង្កា​​ត់​៣ ​ក្រុងព្រះសីហនុ, ទី២៖ ហ្គេមកំសាន្ដតាកវ័នជែ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ និងទី៣៖ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ដោយក្នុងនោះមាន៖ ទីតាំងទី១ នាំខ្លួនមនុស្ស ២៣នាក់(ស្រី៦នាក់) ភ្ញៀវ១៧នាក់ (ស្រី១នាក់) បុគ្គលិក៦នាក់ (ស្រី៥នាក់) ជនជាតិចិន៨នាក់ (ស្រី១នាក់) ជនជាតិខ្មែរ១៥នាក់ (ស្រី៥នាក់) ដែលមានឈ្មោះ MENG CHUN PING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាចុងហ័រ។ ទីតាំងទី២ នាំខ្លួនមនុស្ស៦នាក់ (ស្រី១នាក់) ភ្ញៀវ៤នាក់ បុគ្គលិក២នាក់ (ស្រី១នាក់) ជនជាតិចិន៥នាក់ ជនជាតិខ្មែរ១នាក់ (ស្រី១នាក់) ដែលមានឈ្មោះ MENG YAO PENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាកវ័នជែ និងទីតាំងទី៣ នាំខ្លួនមនុស្ស១នាក់ ឈ្មោះ XU YIBIAO ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងគ្មានស្លាកយីហោ។

ក្រុមការងារបានត្រួតពិនិត្យទីតាំងទាំងនោះ រកឃើញពុំមានលិខិតអនុញ្ញាតិ ឲ្យប្រកបអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចត្រឹមត្រូវទេ ដោយអ្នកកាន់កាប់បានលួចលាក់ បើកល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមផ្លាកល្បែងកំសាន្ដ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន៣០នាក់ (ស្រី៦នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕