ភ្នំពេញ៖ ក្លិបបាល់ទាត់ បឹងកេត បានប្រកាសអំពីការបន្ដ សុពលភាពនៃកិច្ចសន្យាជាមួយ កីឡាករសញ្ជាតិ ជប៉ុន ២ រូបគឺ Mizuno Hikaru និង Kenta Yamazaki រហូតដល់ដំណាច់រដូវកាល ២០២០ នេះ។
កីឡាករជប៉ុនទាំងពីរនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលជួយ បឹងកេត ទទួលបានចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជានារដូវកាល ២០១៩ កន្លងទៅ ពោលគឺ ២៦ប្រកួត ឈ្នះ ១៥ ស្មើ ៧ នឹងចាញ់ ៤ ប្រកួត។ សង្ឃឹមថា ការបន្តកិច្ចសន្យានេះអ្នកទាំងពីរអាចជួយក្រុមជើងឯក ៣ សម័យកាលនេះទទួលបានចំណាត់ថ្នាក់ល្អនារដូវកាលថ្មី ២០២០ ខាងមុខនេះ។
សួមបញ្ជាក់ផងដែរថា ក្របខណ្ឌបាល់ទាត់កំពូលកម្ពុជារដូវកាល ២០២០ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ៕
អត្ថបទ៖ មៃ ចាន់បុត្រ

