តាមផែនការចុងក្រោយនេះក្រុមបាល់ទាត់ជម្រើសបុរសរបស់ប្រទេសអាមេរិកនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងដូហាប្រទេសកាតាដើម្បីធ្វើការហ្វឹកហាត់ប្រកួតមិត្តភាពជាមួយនឹងប្រទេសកូស្តារីការយៈពេល២០ថ្ងៃនៅទីនោះប៉ុន្តែថ្ងៃនេះខ្លួនបានប្រកាសលប់ចោលការធ្វើដំណើរនេះទៅវិញ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែមូលហេតុមួយប៉ុណ្ណោះដែលគ្រប់គ្នាបានដឹងមកហើយថាប្រធានាធិបតីអាមេរិកទើបតែបានចេញបញ្ជាបើកការវាយប្រហារសម្លាប់បានមេទ័ពដ៏មានអំណាចតែមួយគត់របស់ប្រទេសអ៊ីរ៉ង់កាលពីប៉ុន្មានថ្ងៃទៅនេះហើយអ៊ីរ៉ង់ឆ្លើយតបដោយការព្រមានពលរដ្ឋរបស់អាមេរិកផងដែរ។
ដោយសារបញ្ហាសុវត្ថិភាពបែបនេះអាមេរិកបានបង្ខំចិត្តលប់ចោលការហ្វឹកហាត់នៅប្រទេសប្រេងកាតមួយនេះហើយបន្តហ្វឹកហាត់នៅរដ្ឋហ្វ្លរីដាទៅវិញហើយលើសពីនេះសូម្បីតែការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២នោះក៏កំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយដែរសម្រាប់ក្រុមជម្រើសជាតិ៕
ប្រែសម្រួល:Lee