ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយលោក Jake Mullinder ដែលជាសមាសភាពថ្មីក្នុងក្រុមការងារគ្រូបង្វឹក។
លោក Jake មានសញ្ជាតិអង់គ្លេស នឹងចូលមកកាន់កាប់តួនាទីជាអ្នកវិភាគការប្រកួត (Analyst) របស់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះដោយនឹងបង្ហាញពីប្រព័ន្ធលេង និងយុទ្ធសាស្ត្រ នៅក្នុងការប្រកួត។
បុរសវ័យ ២៥ ឆ្នាំរូបនេះ ធ្លាប់ធ្វើការជាមួយក្លិប Shrewsbury Town នៃលីគលំដាប់ទី៣របស់អង់គ្លេសជាអ្នកវិភាគការប្រកួត និងនៅក្នុងសហគមន៍បាល់ទាត់ជាមួយគម្រោងកីឡាសម្រាប់កុមារ និងក្លិប The New Saints Ladies ជាជំនួយការគ្រូបង្វឹក និងអ្នកវិភាគ។ Jake ទទួលបានសញ្ញាបត្រថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលបាល់ទាត់, ការអភិវឌ្ឍន៍, រដ្ឋបាល និងមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកកាយសម្បទា និងសុខភាព។
«ខ្ញុំមានមោទនភាពដែលមានឱកាសធ្វើការនៅ ភ្នំពេញក្រោន និងរំភើបចំពោះការចាប់ផ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ដើម្បីជួយក្លឹបសម្រេចគោលដៅរួមគ្នា»៕
អត្ថបទ៖ មៃ ចាន់បុត្រ