Real Madrid នឹងបញ្ចប់ការចុះហត្ថលេខាយកកីឡាករ Reinier Jesus ពីក្លិប Flamengo ខណៈដែលកីឡាកររូបនេះឈានចូលដល់អាយុ១៨ឆ្នាំ នាថ្ងៃទី១៩ ខែ មករាខាងមុខ ។
រាល់កិច្ចព្រមព្រៀង រវាងក្លិបទាំងពីរ និងខ្សែបម្រើខាងលើ បានធ្វើមុនរួចរាល់ ហើយមុននឹងការផ្លាស់ប្តូរកើតឡើង។
អធិរាជស កំពុងទន្ទឹងរងចាំ រហូតដល់កីឡាករក្លិប Flamengo ខាងលើ មានអាយុគ្រប់ ១៨ឆ្នាំ ឆាប់ៗ នាពាក់កណ្តាលខែមករានេះ ដើម្បីបញ្ចៀស បញ្ហាជាមួយ FIFA ដែលមិនតម្រូវឲ្យចុះហត្ថលេខា កីឡាករអាយុ ក្រោម ១៨ឆ្នាំ ។
តាមពិត Barcelona, Atletico Madrid, Manchester City និង Paris Saint-Germain បានចាប់អារម្មណ៍កីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ ។
តែទោះជាយ៉ាងណាពេលនេះ Real Madrid បានចំណាយ ប្រាក់ ៣០លានអឺរ៉ូ យក Reinier Jesus ជាផ្លូវការរួចរាល់ហើយ៕