ភ្នំពេញ៖ ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាសចុះកិច្ចសន្យាជាមួយខ្សែបម្រើចំណូលថ្មី ច្រឹង ពលរដ្ឋ ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មីខាងមុខ ជាផ្លូវការណ៍។
អតីតខ្សែបម្រើក្រសួងការពារជាតិនេះ មានព័ត៌មានជាច្រើនថា មានក្លិបនៅលីគទី៤ ប្រទេសអេស្ប៉ាញចង់បាន ខណៈដែលសាមីខ្លួនក៏បាននិយាយផងដែរថា ពិតជាមានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងមែន ប៉ុន្តែបញ្ហាគឺការរស់នៅទីនោះ។ ការមកចូលរួមជាមួយ វិសាខា នេះគឺមានការប្រកួតប្រជែងខ្លាំង ដោយសារតែក្លិបនេះសំបូរធនធានកីឡាករល្អៗច្រើន ប៉ុន្តែបើសិនអតីតកីឡាករជម្រើសជាតិរូបនេះបង្ហាញខ្លួនបានល្អ ទទួលបានកៅអី១១នាក់នៅក្នុងក្លិប ច្បាស់ជាមានឱកាសមកជួយក្រុមគោព្រៃកម្ពុជាវិញជាក់ជាមិនខាន។
គួរំលឹកផងដែរថា ពលរដ្ឋ មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ ពោកគឺបង្ហាញខ្លួនបានតែប៉ុន្មានប្រកួតចុងក្រោយប៉ុណ្ណោះ នារដូវកាលមុន ដោយសារបញ្ហារបួសសរសៃជង្គង់ទើបសះស្បើយ៕


