ក្លិបយក្សអេស្ប៉ាញ ចង់បាន S​a​di​o​ ​M​a​n​e

0

Rea​l​ ​M​ad​r​i​​d​ កំពុង​ចា​ប់​អា​រ​ម្ម​ណ៍​ក្នុ​ងកា​រ​ចុះ​ហ​ត្ថ​លេ​ខា​លើ​ ​​S​a​di​o​ ​M​a​n​e​ ​​ពីក្រុម​ ​L​i​v​e​r​po​o​l​ ​នៅ​រដូ​វ​ក្តៅ​នេះ​ហើ​យ​បាន​ទា​ក់​ទ​ង​ដំ​បូង​ជា​មួ​យ​អ្ន​ក​តំណា​ង​រ​ប​ស់​កី​ឡាក​រ​អំ​ពី​កា​រ​ផ្លា​ស់​ប្តូ​រ​ដែល​អា​ច​កើ​ត​មា​ន​។
យោងតាមគេហទំព័រ Metro ក្លិបយក្ស​អេស្ប៉ាញមួយនេះ ទំនងនឹងបញ្ចេញកីឡាករពីររូបមាន Gareth Bale និង James Rodriguez នាចុងរដូវ កាលនេះ ហើយ Zidane កំពុង​សំឡឹងមើល​កីឡាករខ្សែប្រយុទ្ធថ្មី ។​

Karim Benzema បានក្លាយជាកីឡាករ​ខ្សែប្រយុទ្ធតែមួយគត់របស់ក្លិបអធិរាជស ដែលអាចស៊ុតបញ្ចូលទី បាន ១២គ្រាប់ ខណៈដែល Bale, Rodriguez, Eden Hazard, Vinicius Jr, Luka Jovic និង Rodrygo សុទ្ធតែបរាជ័យ ក្នុងការស្វែងរកគ្រាប់បាល់។បញ្ហាទាំងនេះគឺជាបញ្ហាឈានមុខគេរបស់ Real ។​

ក្នុងនោះដែរ Zidane បានយល់ឃើញថា កីឡាករសញ្ជាតិសេនីហ្កាល Mane នឹង​ក្លាយជា​ចម្លើយ ក្នុងដំណោះស្រាយក្នុងបញ្ហាតំបន់ប្រយុទ្ធរបស់ គាត់។​
គេហទំព័រ Le10Sport បានចុះថា ក្លិបអធិរាជស មានទំនាក់ទំនង​ដំបូង​ជាមួយភ្នាក់ងារ​របស់ Mane ហើយកំពុងចរចារ​ ជាមួយតម្លៃផ្ទេរ ដ៏មានសក្តានុពលភាព។


អ្វីៗនៅទីនេះ អធិរាជស ត្រូវប្រឈមបញ្ហាធំៗ ដោយឆ្លងកាត់ភាពលំបាកជាច្រើនជាពិសេស​ត្រូវ​ចាយខ្ទង់សាច់ប្រាក់ធំ ក៏ព្រោះតែក្លិបហង្សក្រហម គ្មានបំណងលក់កីឡាករ​ដ៏លេច​ធ្លោរបស់ពួកគេឡើយ​។
ទោះបីជាកីឡាករសេនីហ្កាល ឈានដល់ខែមេសាឆ្នាំនេះ ចូលអាយុ ២៨ឆ្នាំក៏ដោយនោះ តែតម្លៃខ្លួនរបស់គាត់ កំពុងឡើងយ៉ាងគំហុក ក្រោយបង្ហាញ ខ្លួនលេងបានយ៉ាងល្អ​ជាមួយក្លិប ខណៈដែលកុងត្រា​ នៅសល់ជាមួយពហុកីឡដ្ឋាន Anfield ដល់ឆ្នាំ ២០២៣ ។​

គួរបញ្ជាក់ផងដែរថា Mane រកបាន ១០គ្រាប់ ក្នុងការប្រកួតជូនក្រុម នារដូវកាលនេះ ក្នុងលីកកំពូលអង់គ្លេស ហើយវាហាក់ស្តែងឲ្យឃើញថា អធិរាជស អាចនឹង​ពិបាកក្នុងការ​យកកីឡាករ​ខាងលើ ក៏ព្រោះតែក្លិបហង្សក្រហម នៅតែបន្តការប្រកួតយូហ្វាឆេមពានលីក នៅរដូវកាលក្រោយ នឹង​ឈានដល់ការលើកពាន លីកកំពូលអង់គ្លេសដូចគ្នា ជាលើកដំបូងក្នុងរដូវកាលនេះ៕