រយៈពេល១០ឆ្នាំមកនេះ រាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ វៀតណាមធ្វើបានយ៉ាងល្អ ដោយទម្លាក់ក្រុមជើងខ្លាំងថៃ ឡើងទៅកាន់កំពូលតារាង Ranking របស់ FiFA ក្លាយជាស្តេចបាល់តំបន់អាស៊ី ។
បើក្រឡេកទៅមើល ឆ្នាំ២០១០ ថៃ បានឈរក្នុងតំណែងជើងឯកលេខ ១ នៃ Ranking FIFA ប្រចាំតំបន់អាស៊ី គឺលេខ ១២១ ដោយពេលនោះ វៀតណាម នៅលេខ ១៣៧ ប៉ុន្តែ ១០ឆ្នាំមកនេះអ្វីៗក៏ប្រែប្រួលដែរ ។ នៅឆ្នាំ ២០១៩ ថៃ មាន Ranking ១១៣ ប៉ុន្តែវៀតណាម បញ្ចប់យ៉ាងល្អ ដោយ Ranking ៩៤ ។
អ្វីដែលចាប់អារម្មណ៍នៅទីនេះឥណ្ឌូនេស៊ី នៅឆ្នាំ ២០១០ មាន Ranking ដែលដាក់ឲ្យ FIFA លេខ ១២៧ ប៉ុន្តែ ដល់ឆ្នាំ ២០១៩ គឺបានលេខ យ៉ាងល្អគឺ ១៧៣ ដែលដាក់ឲ្យដោយ Ranking FIFA ។
