អ្វីដែលគ្រូកាំភ្លើងធំថ្មី និយាយទៅកាន់ Mesut Ozil ក្រោយឈ្នះ Man Utd

0

លោក Mikel Arteta បានអបអរសាទរចំពោះកីឡាកររបស់ខ្លួន ជាពិសេស Mesut Ozil ចំពោះការលេងយ៉ាងល្អ សម្រាប់ឆ្នាំថ្មី បន្ទាប់ពីឈ្នះក្លិប​បិសាចក្រហម។

កាំភ្លើងធំ មិនបានឈ្នះការប្រកួត ក្នុងលីកកំពូល​អង់គ្លេស តាំងពីខែតុលា ឆ្នាំទៅ ប៉ុន្តែបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយយកឈ្នះ Man Utd នៅរាត្រីយប់មិញ នឹងជាជ័យជម្នះដំបូងរបស់អ្នកចាត់ការទូទៅថ្មី Mikel Arteta ។​

ក្រោយផ្លុំកញ្ចែរ បញ្ចប់​ការប្រកួត Arteta បានដើរតម្រង់ទៅកីឡាករ​របស់លោក ជាពិសេស Mesut Ozil ដោយលោកបាននិយាយថា «ធ្វើបានល្អហើយ លេងបានល្អហើយ​» នឹងបានសរសើរទៅកាន់ Pierre-Emerick Aubameyang ផងដែរ៕

ទស្សនា​វីដេអូឃ្លិបខ្លី កាំភ្លើងធំឈ្នះទៅលើក្រុម Man UTd ៖