ភ្នំពេញ៖ ក្រុមបាល់ទាត់ Mគូប្រកួតរបស់ក្លឹបaster 7 FC ទៅធ្វើការបោះជំរំហ្វឹកហាត់នាប្រទេសថៃ ដើម្បីត្រៀមប្រកួតជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) នៅចុងខែមករា ខាងមុខ។
នឹងធ្វើការហ្វឹកហាត់នៅប្រទេសថៃ បូករួមជាមួយនឹងការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ ពោលគឺចំនួន ៣ប្រកួត ជាមួយក្រុមលេខទី២ ក៏ដូចជាលីគកំពូលថៃ។
ក្រៅពីការហ្វឹកហាត់ ក្រុមរងជើងឯករបស់ឡាវក៏មានការប្រកួតមិត្តភាពផងដែរ ពោលគឺប្រកួតដំបូងនឹងត្រូវប៉ះ ក្រុមលីគទី២ ថៃ Nongbua Pitchaya FC នៅថ្ងៃទី០៨ មករា ជំនួបទី២ជាមួយក្រុម Khonkaen United នៅថ្ងៃទី១០ និងប្រកួតចុងក្រោយជួបក្រុមលីគកំពូលថៃ Nakhonrachasima FC នៅថ្ងៃទី១២ ខែមករា។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតវគ្គ Play-Off ជាមួយក្រុម Master 7 FC នៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទី១ នាពហុកីឡដ្ឋានជាតិ ខណៈជើងទី២ ធ្វើឡើងមួយសប្តាហ៍បន្ទាប់ នៅរដ្ឋធានីវៀងចន្ទន៍៕
អត្ថបទ៖ មៃ ចាន់បុត្រ