កីឡាករជប៉ុនដំបូងរបស់ហង្សក្រហម Takumi Minamino នឹងត្រូវចូលរួមលេងជាមួយក្រុមហង្សក្រហម សម្រាប់ជំនួបជាមួយក្រុមពាក់កណ្តាល តារាង នាងចុងសប្តាហ៍នេះ ។
យោងតាមរបាយការណ៍ ដែលចុះផ្សាយដោយ metro បានបញ្ជាក់ថា កីឡាករសញ្ជាតិជប៉ុនបានក្លាយជាកីឡាករហង្សក្រហម នៅខែធ្នូ បន្ទាប់ ពីក្លិបជើងខ្លាំងនៅលើទឹកដីអង់គ្លេស បានចុះហត្ថលេខាផ្តាច់កុងត្រាក្នុងតម្លៃ 7.25 លានផោន ពីក្លិប Red Bull Salzburg ។
ជាមួយការបង្ហាញខ្លួនជាផ្លូវការក្លាយជាកីឡាកររបស់ហង្សក្រហម ក្លិបក៏បានសង្ឈឹមថា អាចដាក់បញ្ជូលកីឡាករ Takumi ក្នុងជំនួបប្រកួត រាត្រី យប់នេះ ជាមួយក្រុម Sheffield United ប៉ុន្តែច្បាប់ក្នុងលីកបានរារាំងគាត់មិនឱ្យចូលរួមក្នុងក្រុម។
ថ្វីបើយ៉ាងដូច្នោះក្តី កីឡាករអាយុ ២៤ឆ្នាំរូបនេះ អាចនឹងត្រូវដាក់បញ្ជូលលេងជាមួយក្រុម ដោយប៉ះក្រុម Everton នៅពហុកីឡដ្ឋាន Anfield នាថ្ងៃអាទិត្យនេះ ក្នុងព្រឹត្តិការណ៍ FA Cup ។
ទោះជាយ៉ាងណា លោក Klopp ក៏បានបញ្ជាក់ថា ខ្សែបម្រើវ័យក្មេងដែលទើបតែទិញនេះ នឹងត្រូវដាក់បញ្ជូលប្រកួតជាមួយក្រុម មកពីពហុកីឡដ្ឋាន Toffees Stadium ។
Klopp ថា «គាត់នឹងបង្ហាញវត្តមានក្នុងការប្រកួតជាមួយ Everton ដោយមិនមានវត្តមាន ប្រកួតជាមួយ Sheffield United ឡើយ»៕