អតីតកីឡាករបិសាចក្រហម Robin van Persie បានហៅ Ole Gunnar Solskjaer ជាមនុស្សមិនស្មោះត្រង់ចំពោះបិសាចក្រហម បន្ទាប់ពី ចាញ់ កាំភ្លើងធំក្នុងលទ្ធផល 2-0 ។
យោងតាមគេហទំព័រ Dailymail បានចុះផ្សាយថា Robin បានធ្វើជាវាគ្មិនពិសេសក្នុងកម្មវិធីទូរទស្សន៍ អំឡុងពេល ប្រកួតរវាងអតីតក្លិបរបស់លោក ដោយបានមើលឃើញថា Solskjaer ដូចជាមិនស្រឡាំងកាំងនោះទេ ក្នុងបទសម្ភាសន៍ ក្រោយប្រកួត។
តារាបាល់ទាត់សញ្ជាតិហុល្លង់ បាននិយាយថា បុរសល្អ Ole ត្រូវតែមានការលំបាកជាមួយក្រុម បើសិនជាគាត់ចង់ជោគជ័យ។
Van Persie បាននិយាយនៅលើទូរទស្សន៍ BT Sport ថា “ខ្ញុំមើលទៅ Ole ហើយគាត់ហាក់ដូចជាបុរសល្អម្នាក់” ។ខ្ញុំចង់ឃើញគាត់កាន់តែស្រឡាំងកាំង តែមិនចង់ឃើញគាត់ ញញឹមក្រោយបរាជ័យ នោះទេ ព្រោះថាពេលនេះមិនមែនពេលដែលត្រូវញញឹម នោះទេ។
នៅពេលដែលពិធីករសួរពី ក្រុមបិសាចក្រហម Van Persie បានសារភាពថាវាប្រហែលជា “កំពុងខ្វះទំនាក់ទំនងល្អ ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់” ។
Solskjaer ត្រូវបានគេមើលឃើញថាកំពុងញញឹមនៅពេលដែលគាត់បានរៀបចំដើម្បីចាប់ផ្តើមសំភាសន៍ក្រោយការប្រកួតរបស់គាត់ហើយនោះទំនងជាធ្វើឱ្យអ្នកគាំទ្រខឹងសម្បារបន្ទាប់ពីពួកគេខកខានឱកាសដើម្បីទទួលបានជ័យជម្នះក្នុងប្រជែងសម្រាប់ក្រុមកំពូលទាំងបួន៕
ទស្សនាវីដអូឃ្លិបដូចខាងក្រោមនេះ៖