Xavi ជឿជាក់ថា Pep បច្ចុប្បន្នកំពុងឈឺចាប់ជាមួយនឹងពានអង់គ្លេស ប៉ុន្តែ នឹងផ្តោតកាន់តែខ្លាំងលើ Champion League វិញ

0

Xavi ជាមនុស្សដ៏ស្និទ្ធបំផុតរបស់លោក Pep Guardiola គ្រាដែលស្ថិតនៅក្លឹបជាមួយគ្នានៅ Barcelona។កន្លងទៅថ្មីៗនេះបុរសអេស្បាញរូបនេះបានធ្វើការលើកឡើងថាលោក Pep Guardiola ពិតជាកំពុងមានអារម្មណ៍ឈឺចិត្តខ្លាំងក្នុងការប្រជែងពានរង្វាន់អង់គ្លេសខខណៈដែល Liverpool កំពុងនាំមុខកាន់តែឆ្ងាយទៅហើយនោះ។

ប៉ុន្តែបុរសរូបនេះដដែលបានអះអាងទៀតថាងាកមកវិញលោក Pep Guardiola នឹងបែរការយកចិត្តទុកដាក់ខ្លាំងរបស់ខ្លួនទៅលើពានរង្វាន់ Champion League វិញដែលបើវាអាចធ្វើទៅបានជោគជ័យនោះនឹងក្លាយទៅជាជោគជ័យជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់លោក Pep ក្នុងពេលស្នាក់នៅជាមួយនឹង Man City។

គួរបញ្ជាក់ដែរថាឈានចូលមកដល់វគ្គ១៦ក្រុមចុងក្រោយមិនងាយស្រួលឡើយប៉ុន្តែរឹតតែលំបាកទៀតនោះគឺ Man City នឹងត្រូវប៉ះ Real Madrid ទាំងពីរប្រកួតមុននឹងសម្រេចថាអាចទៅលេងវគ្គបន្ទាប់ឬក៏យ៉ាងណា៕

ប្រែសម្រួល:Lee