កុងត្រារបស់កីឡាករ Eriksen នឹងផុតកំណត់ នៅចុងបញ្ចប់នារដូវកាលនេះ ហើយអនាគតនៃក្លិបត្រូវលេងបន្ទាប់ កំពុងស្ថិតក្នុងស្ថានភាពអាថ៌កំបាំង ។ នេះបើយោងតាមគេហទំព័រ Marca បានចុះផ្សាយ។
តែផ្ទុយទៅវិញ វាលែងក្លាយជារឿងអាថ៌កំបាំង សម្រាប់លោក Jose នោះទេ ខណៈដែលកីឡាករខាងលើបានសម្រេចចិត្តពិភាក្សា ពីផែនការ បន្ទាប់របស់ខ្លួន ជាមួយគ្រូបង្គោល។
បន្ទាប់ពីឈ្នះ Brighton ក្នុងលទ្ធផល 2-1 កន្លងទៅថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិព័រទុហ្កាល បានលើកឡើងថា ខ្ញុំដឹងពីអនាគតបន្ទាប់របស់គាត់។
លោកបានបន្តទៀតថា ខ្ញុំគិតថាខ្ញុំដឹងពីអនាគតរបស់គាត់ពីព្រោះការប្រាស្រ័យទាក់ទងរបស់គាត់ជាមួយខ្ញុំគឺបើកចំហនិងស្មោះត្រង់ទាំងស្រុងហើយយើងទុកចិត្តគ្នា។ លោកបាបន្ថែមទៀតថារឿងតែមួយគត់ដែលខ្ញុំអាចប្រាប់អ្នកបានគឺខ្ញុំដឹងពីអនាគតរបស់គាត់ប៉ុន្តែខ្ញុំនឹងមិនក្លាយជាមនុស្សម្នាក់ដែលនិយាយអំពីអនាគតរបស់គាត់ទេ៕