គ្រូបិសាចក្រហមប្រដូច Greenwood ទៅនឹង Cristiano Ronaldo

0

ជ័យជំនះលើក្រុម Newcastle ក្នុងលទ្ធផល៤ទល់នឹង១ពិតជាបានធ្វើឲ្យគ្រូបង្វឹកលោក Solskjaer សប្បាយចិត្តមិនស្ទើរនោះទេដើម្បីគេចចេញពីសំពាធទោះបីជាបានត្រឹមឈរនៅលេខរៀងទី៧ក្នុងតារាងកំពូលដដែលក្តី។

គ្រូបង្វឹកនវេសរូបនេះនៅចប់ការប្រកួតបានលើកសរសើរយ៉ាងខ្លាំងចំពោះកីឡាករជាពិសេស១គ្រាប់ដែលស៊ុតបញ្ចូលទីពីចំងាយដ៏អស្ចារ្យរបស់ Greenwood ហើយវាបានធ្វើឲ្យលោកនឹកឃើញដល់ទំរង់លេងរបស់កំពូលកីឡាករល្អបំផុតលើលោក Cristiano Ronaldoធ្លាប់លេងនៅទីនេះជាមួយនឹងក្លឹប។

១គ្រាប់ស្ថិតក្នុងចំងាយ២៥យ៉ាតដោយGreenwoodនិង១គ្រាប់តែតបញ្ចូលទីក្នុងកំពស់ប្រហាក់ប្រហែលនឹងRonaldoដែលធ្វើបានចុងក្រោយដោយកីឡាករRashfordបានធ្វើឲ្យលោកSolskjaerបានប្រើពាក្យថាកីឡាករទាំង២គឺមានសមត្ថភាពដូចទៅនឹងវិរៈបុរសរបស់ក្លឹបម្នាក់គឺCristiano Ronaldoដែរ៕

ប្រែសម្រួល:Lee