ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការ ក្នុងការផ្តល់កិច្ចសន្យាកីឡាករអាជីពដល់យុវជនចំនួន ៥នាក់ មកពីខេត្តកំពង់ស្ពឺ ដើម្បីត្រៀមរដូវកាលថ្មី ២០២០ ខាងមុខនេះ។
កីឡាករ ៤ នាក់ រួមមាន ពៅ គីមណាន់ វ័យ ១៩ឆ្នាំ, ឃុន សុខម៉េង វ័យ ១៩ឆ្នាំ, អ៊ីម សំអូន វ័យ ២០ឆ្នាំ និងណុប សុផានុ វ័យ ១៩ឆ្នាំ ដែលអ្នកទាំងអស់ធ្លាប់លេងឲ្យក្រុមពាក់កណ្តាលអាជីពនៅខេត្តកំណើតជាមួយក្លិប Kompong Speu United ខណៈយុវជន សំណាង រិទ្ធី វ័យ ១៩ឆ្នាំ ធ្លាប់លេងនៅក្លិប CMAC FC (មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា) មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Smart RSN។។
សូមបញ្ជាក់ផងដែរថា កីឡាករទាំង ៥ រូបនេះ សុទ្ធតែត្រូវបានលោកគ្រូបង្វឹក ស៊ុំ វណ្ណា បញ្ចូលឈ្មោះទៅកាន់ក្រុមធំភ្នំពេញក្រោន សម្រាប់ត្រៀមការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០៕
អត្ថបទ៖ មៃ ចាន់បុត្រ

ខ្សែប្រយុទ្ធ សំណាង រិទ្ធី

ខ្សែការពារ ពៅ គីមណាន់

ខ្សែការពារ ឃុន សុខម៉េង

ខ្សែការពារ ណុប សុផានុ

ខ្សែប្រយុទ្ធ អ៊ីម សំអូន