Joao Felix សារភាពថាគ្រូបង្វឹកកំពុងជំរុញ​លោក​ឲ្យធ្វើការធ្ងន់​

0

Joao Felix បានសារភាពថា លោក Diego Simeone កំពុងព្យាយាម​ជំរុញខ្លួន ឲ្យមានរាងកាយស្ថិតក្នុងកម្រិតមួយដ៏ល្អ សម្រាប់ក្លិប Atletico Madrid ។​

Felix បានប្រាប់ A Bola លោក Diego Simeone ចង់ឲ្យខ្ញុំមាន​ថាមពលច្រើន ឬហ្វឹកហាត់ឲ្យដល់កម្រិត ជាមួយការប្រកួតដែលសេសសល់​។​ដូច្នេះ​ខ្ញុំត្រូវធ្វើការលំបាកជាច្រើន ដើម្បីភាពខ្លាំង​។

កីឡាករវ័យក្មេង​រូបនេះ ត្រូវបានក្លិបនៅអេស្ប៉ាញខាងលើទិញ មកក្នុងតម្លៃ ១២៦លានអឺរ៉ូ ប៉ុន្តែមិនបានរងសម្ពាធជាមួយតម្លៃខ្លួនឡើយ​។
លោកបានបន្តថា ខ្ញុំគ្មានបញ្ហាអ្វីជាមួយតម្លៃខ្លួន ដែលបានចុះហត្ថលេខានោះទេ៕