Cantona និយាយថា Man United បច្ចុប្បន្នដូចបុរសចំណាស់ម្នាក់កំពុងព្យាយាមរួមភេទដូចកាលពីគ្រានៅក្មេង

0

ទំរង់លេងដ៏អាក្រក់មិនគួរឲ្យជឿចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រក្លឹបពិតជាអន់ចិត្តខ្លាំងមែនទែនក្នុងនោះមានទាំងវិរៈបុរសម្នាក់របស់ក្លឹបបិសាចក្រហម Man United លោក Eric Cantona ចេញមុខមកបង្ហាញមតិយោបល់ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែរ។

លោក Cantona បាននិយាយគួរឲ្យអស់សំណើចថាក្លឹបបិសាចក្រហម Man United ប្រៀបបានទៅនឹងបុរសក្នុងវ័យចំណាស់ម្នាក់ដែលកំពុងព្យាយាមរូមភេទឲ្យដូចទៅនឹងក្មេងប្រុសៗហើយបញ្ជាក់ថាគ្រប់គ្នាគឺពិតជាមានភាពអស់សង្ឃឹមខ្លាំងណាស់ចំពោះទំរង់លេងគួរឲ្យធុញទ្រាន់បែបនេះ។

បច្ចុប្បន្នបិសាចក្រហមកំពុងស្ថិតនៅលេខរៀងទី៨ក្នុងតារាងកំពូលអង់គគ្លេសមានត្រឹមតែ២៥ពិន្ទុប៉ុណ្ណោះពីការប្រកួតទាំង១៨ទោះបីជាបានយកឈ្នះលើក្រុមខ្លាំងស្ទើរតែទាំងអស់ក្នុងលីកដូចជា Arsenal, Spurs, ChelseaនិងMan CIty ក្តីប៉ុន្តែរាល់លើកពេលប៉ះក្រុមខ្សោយគឺត្រឹមបានស្មើនិងបរាជ័យប៉ុណ្ណោះ៕

ប្រែសម្រួល:Lee