Lampard រំលឹកឡើងវិញពីការចាកចេញរបស់ Bruyne និង Salah ដើម្បីចាក់ដោតលោក Mourinho

0

ពាក្យសំដីឌឺដងគ្នាបានកើតឡើងតាំងតែពីមុនជំនួបគ្នាដំបូងក្នុងនាមជាគ្រូបង្វឹកក្លឹប២ផ្សេងរវាងអតីតកីឡាករនិងគ្រូបង្វឹកដែលធ្លាប់ធ្វើការជាមួយគ្នានៅនឹងក្លឹបតោខៀវ Chelsea គឺលោក Jose Mourinho និង Frank Lampard ហើយក៏នៅតែបន្តមកសប្តាហ៍ថ្មីនេះដដែល។

ទោះបីជាបានយកឈ្នះក្នុងលទ្ធផល២ទល់នឹង០ក្តីប៉ុន្តែលោក Lampard ហាក់ដូចជាមិនសូវបានទុកមុខចំពោះអតីតគ្រូបង្វឹករបស់ខ្លួនរូបនេះឡើយដោយក្នុងនោះមានដូចជាបញ្ហាកាតក្រហមរបស់កីឡាករខ្សែប្រយុទ្ធ Spurs កីឡាករ Son ជាដើមហើយចុងក្រោយនេះ Lampard បានព្យាយាមរំលឹករឿងចាស់មួយចំនួនដែលជាកំហុសរបស់ Mourinho ពេលបង្វឹកនៅ Chelsea ទៀតផង។

Lampard បានលើកឡើងពីគ្រាដែល Mourinho បានអនុញ្ញាតិឲ្យកំពូលកីឡាករខ្សែប្រយុទ្ធកម្រិតពិភពលោក២រូបចាកចេញពី Chelsea ដោយមិនស្តាយស្រណោះ។កីឡាករទាំងពីរនាក់នោះគឺ Mo Salah និង De Bruyne ផងដែលគ្រានោះក្លឹបលក់បានត្រឹមតែ១២លានផោននិង១៨លានផោនប៉ុណ្ណោះមុនពេលពួកគេត្រឡប់មកអង់គ្លេសវិញរួមរស់ជាមួយនឹងក្លឹបថ្មីជំនួសChelseaទៅវិញ។

Lampardនិយាយថាប្រសិនបើជារូបលោកវិញនៅគ្រានោះគាត់នឹងមើលថែរក្សាកីឡាករក្មេងជាពិសេសក្នុងវ័យ២០ទៅ២២ឆ្នាំដូចជាSalahនិងBruyneមិនឲ្យមានការចាកចេញណាមួយកើតឡើងឡើយ៕

ប្រែសម្រួល:Lee