ភ្នំពេញ ៖ ស្នងការនគរបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១៩នេះបានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺថា ពិតជាមានមន្រ្តី២នាក់ទាញកាំភ្លើងគំរាមពលរដ្ឋពិតប្រាកដមែនខណៈបច្ចុប្បន្នសំណុំរឿងនេះស្ថិតក្នុងដៃព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពុងចាត់ការតាមនីតិវិធី។
សូមរំលឹកថាកាលពីពេលថ្មីៗនេះបានផ្ទុះការរិះគន់យ៉ាងខ្លាំងតាមបណ្ដាញសង្គមហ្វេសប៊ុកក្រោយមានបុរស២នាក់ បានយកកាំភ្លើងមកភ្ជង់ក្បាលប្រជាពលរដ្ឋ ជំរិតទារប្រាក់យ៉ាងព្រហើន ដោយសំអាងថា ខ្លួនមានលោកធំជួយការពារ មានលុយនិងមានអំណាច៕

