ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកផងដែរដល់មន្រ្តីនិងហាមដាច់ខាតកុំតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។
នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ធាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ៕