Juventus របូតពានមួយយប់មិញ​ ក្រោយចាញ់​ក្លិប Lazio (មានវីដេអូខ្លី)

0

ការប្រកួតពានរង្វាន់ Supercoppa Italiana របស់អ៊ីតាលី សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រុម Juventus បានចាញ់ក្រុម Lazio ក្នុងលទ្ធផល 1-3 ដែលធ្វើឡើងនៅពហុកីឡដ្ឋាន King Saud University Stadium របស់ប្រទេស​អារ៉ាប៊ីសាអូឌី ។​
ការប្រកួតនេះដែរ ខ្ញីចាស់ Ronaldo រកមិនបានមួយគ្រាប់ឡើយ ប៉ុន្តែ Dybala រកបានមួយគ្រាប់នៅនាទី ៤៥ ខណៈដែលក្រុម Lazio រកបាននាំមុខតាំងពីនាទី ១៦ ដោយកីឡាករ Luis និងគ្រាប់បាល់ទី​២ ដោយកីឡាករ Senad នៅនាទី ​៧៣ និង Danilo នៅនាទី ៩៤ ។​

លទ្ធផលចាញ់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ នេះបានធ្វើឲ្យក្រុម juventus របូតពានមួយជាស្ថាពរ​៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=y4iS0vck3ao