ទស្សនា​វីដេអូខ្លីតោខៀវ ឈ្នះមាន់ខ្នាយមាស​ ក្រៅដីយប់មិញ

0

សម្រាប់ការប្រកួតសប្តាហ៍ទី​១៨ តោខៀវ​នៅតែអាចរក្សាតំណែង Top 4 បាន ក្រោយពីផ្តួល​ដៃគូមាន់មាស ដល់ទឹកដីតែម្តងក្នុងលទ្ធផល 0-2 ។​
គ្រាប់បាល់ទាំងពីរគ្រាប់នេះ រកបានដោយកីឡាករ Willian នៅនាទី ១២ និង បាល់ពិន័យ ១១ម៉ែត្រនៅនាទី ៤៥ ។​
ការប្រកួតនេះដែរម្ចាស់ផ្ទះមាន់ខ្នាយមាសទទួលបានកាតក្រហម ១ គឺកីឡាករ Son Heung-min នៅនាទី ៦២ ។

លទ្ធផលនេះដែរ បានធ្វើឲ្យតោខៀវបន្តតំណែងឈរនៅ Top ៤ មាន ៣២ពិន្ទុ ហើយ មាន់ខ្នាយមាស ធ្លាក់ទៅកាន់លេខ ៧​ ៕​
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=3WFiVBAPJ9g