ក្លិបធំបីនៅអង់គ្លេសដាក់ផែនការដណ្តើមយកខ្សែប្រយុទ្ធ Lille

0

តោខៀវ មាន់ខ្នាយមាស និង ហង្សក្រហម បានដាក់ផែនការចេញ ដោយ បានប្រជែងគ្នាដណ្តើមយកកីឡាករ ខ្សែប្រយុទ្ធរបស់ក្លិប Lille ។​
យោងតាម The Sun បានចុះផ្សាយ​ឲ្យដឹងថា កីឡាករ Victor Osimhen អាយុ ២០ឆ្នាំនៅសល់ពេល ៤ឆ្នាំ​កន្លះទៀត ទើបផុតកុងត្រា​ជាមួយក្លិបស្ថិតក្នុងលីកកំពូលបារាំង​។

ថ្វីបើយ៉ាងនេះ តែ Sky Sports បានធ្វើការអះអាងថា ក្លិបធំៗបីនៅអង់គ្លេស កំពុងចង់បានកីឡាកររូបនេះ ក្នុងទីផ្សារផ្ទេរនា ខែមករា ។​
កីឡាករ​សញ្ជាតិនីហ្សេរីយ៉ាងនេះ បានក្លាយជាកីឡាករជួរមុខដ៏គួរ​ឲ្យចាប់ អារម្មណ៍ ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ ។​
Osimhen រកបាន ១២គ្រាប់ ក្នុងចំណោម ២៣ប្រកួតនារដូវកាលនេះ៕