លោក Massimiliano Mirabelli អតីតប្រធានកីឡាបាននិយាយថា កីឡាករ CR7 ស្ទើរតែបានចូលរួមជាមួយ AC Milan មុនពេលកិច្ចព្រមព្រៀងឈានដល់ចំណុចកំពូល។
តារាបាល់ទាត់របស់ព័រទុហ្កាល ស្ថិតក្នុងបញ្ជីរគួរឲ្យចាប់អារម្មណ៍ ក្នុងឆ្នាំ ២០១៨ សម្រាប់ព្រឹត្តិការណ៍ដោះដូរ និងផ្ទេរកីឡាករ មកកាន់ក្លិប Juventus ក្នុងតម្លៃ ១០០ លានផោន។
Mirabelli បានលើកឡើងថា អំឡុងពេលនោះ យើងបានចរចារជាមួយគាត់រួចរាល់ហើយ ប៉ុន្តែដោយសារតែមានបញ្ហាហិរញ្ញវត្ថុ ។
ថ្លែងប្រាប់ Sportitalia លោកបាននិយាយថា អ្វីៗយើងបាននិយាយជាមួយភ្នាក់ងារដោះដូរកីឡាករ លោក Jorge Mendes រួចរាល់ហើយ ខណៈដែលយើងបានដឹងថា Real Madrid មានបញ្ហាខ្លះជាមួយ Ronaldo ។ តាមពិតយើងបានធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែម្ចាស់ ជនជាតិចិន បានរារាំង ដោយលើកហេតុផលថា គ្មាននិរន្តភាព។
លោកថា បើសិនជា ម្ចាស់ក្លិបបច្ចុប្បន្នវិញ ច្បាស់ណាស់ CR7 នឹងក្លាយជាកីឡាករបស់ Milan បាត់ទៅហើយ៕