ក្លឹបយក្សអង់គ្លេស៤ចង់បាន Vinicius Jr

0

Man United, Arsenal, Spurs និងជាពិសេសេ Chelsea ដែលទើបត្រូវបានលើកលែងពីទណ្ឌកម្មទិញដូរកីឡាករនោះបានបង្ហាញពីបំណងដូចគ្នាគួរឲ្យភ្ញាក់ផ្អើលមួយចង់បានកីឡាករប្រេស៊ីល Vinicius Jr ពីក្លឹបយក្សអេស្បាញ Real Madrid។

កីឡាករ១៩ឆ្នាំរូបនេះទើបតែបានបង្ហាញខ្លួនបាន១៤ដងប៉ុណ្ណោះឲ្យក្លឹបប៉ុន្តែរកបានតែ២គ្រាប់ឲ្យលោក Zidane ហើយត្រូវបានគេមើលឃើញថាមិនសូវមានជាសប្បាយចិត្តនឹងជីវិតក្នុងប្រទេសអេស្បាញបែបនេះឡើយហើយអាចនឹងត្រូវ Real Madrid សម្រេចចិត្តលក់ចេញដើម្បីប្រមូលបានលុយយកវិញខ្លះ។

ក្នុងកម្រិតលេងដូចគ្នានេះ Real Madrid ក៏កំពុងមានវត្តមានកីឡាករ Rodrygo សញ្ជាតិប្រេស៊ីលផងដែរហើយមានន័យថាទោះបីជាមិនដែលបានបង្ហាញពីបំណងលក់ Vinicius Jr មែនប៉ុន្តែក្លឹបនឹងចាប់ផ្តើមពិចារណាទៅលើករណីមួយនេះជាមិនខាន៕

ប្រែសម្រួល:Lee