កីឡាករ Frenkie de Jong បានបង្ហើបពីផែនការរបស់ខ្លួនថា ចង់ចូលរួមលេងជាមួយកាំភ្លើងធំ មុនសម្រេចមកកាន់ទឹកដី Camp Nou ។
កីឡាករអាយុ ២២ឆ្នាំរូបនេះ បានចូលរួមលេងឲ្យលីកកំពូលអេស្ប៉ាញ ក្នុងរដូវក្តៅនេះ ដោយបានព្រមព្រៀងលើទំហំទឹកប្រាក់ ៦៥លានផោន ដោយចាកចេញពី Ajax កាលពីដើមឆ្នាំនេះ ។
អំឡុងពេលនោះគេនៅចាំបានថា Paris Saint-Germain និង Manchester City បានព្យាយាមចរចារយកខ្សែបម្រើរូបនេះ ប៉ុន្តែ De Jong បានសម្រេចនៅអេស្ប៉ាញ។
Marc Overmars អតីតកីឡាកររបស់ហុល្លង់ បានលើកឡើងថា De Jong ក៏មានផែនការចង់ទៅចូលរួមលេងជាមួយកាំភ្លើងធំដែរ ប៉ុន្តែក្រោយមក ក៏បានសម្រេចនូវបំណងទី២ ចូលរួមលេងជាមួយ Barcelona ។
បញ្ជាក់ផងដែរថា De Jong បានកុងត្រា ៥ឆ្នាំ ជាមួយក្លិបយក្សនៅអេស្ប៉ាញ ៕