Kane ហៅការប្រកួតចុងសប្តាហ៍ប៉ះក្លឹបចាស់របស់គ្រូបង្វឹកលោក Mourinho ថាជា the big one

0

ការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៍នេះរវាង Spurs និង Chelsea បានក្លាយទៅជាការប្រកួតដ៏ធំមួយដោយក្នុងនោះគ្រូបង្វឹកថ្មីរបស់ Spurs លោក Jose Mourinho នឹងត្រូវធ្វើតេស្តសមត្ថភាពរបស់ខ្លួនជាមួយនឹងក្លឹបចាស់របស់ខ្លួន Chelsea ផងដែរ។

មុនការប្រកួតមកដល់កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ Spurs កីឡាករ Harry Kane បានថ្លែងថានេះគឺជាការប្រកួតដ៏ធំ the big one ពីព្រោះថាវាគឺជាឱកាសក្នុងការត្រឡប់ទៅកាន់ top 4វិញឲ្យបានមុនបុណ្យចូលឆ្នាំ។បច្ចុប្បន្ន Spurs មាន៣ពិន្ទុឈរពីក្រោយក្រុមលេខរៀងទី៤តោខៀវ Chelsea។

Kane ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះក៏បានលើកសរសើរខ្លាំងពីលោក Jose Mourinho ផងដែរអំពីស្ទាយនៃការដឹកនារបស់គាត់ប៉ុន្តែនៅតែបានបញ្ជាក់ថារូបគេនៅតែគោរពចំពោះការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Pochettino ផងដែរ៕

ប្រែសម្រួល:Lee