សប្តាហ៍នេះក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេជឿជាក់ថាកាន់តែកៀកក្នុងការចុះកុងត្រាជាមួយនឹងយុវជនឆ្នើមរបស់ក្លឹប Rennes ម្នាក់ដែលជឿជាក់ថាកំពុងមានតម្លៃខ្លួន៨៤លានផោនក្នុងទីផ្សារបច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក្តីព័ត៌មាននេះនឹងកំពុងធ្វើឲ្យក្លឹបបិសាចក្រហម Man United កើតជាក្តីព្រួយបារម្ភផងដែរដោយសារតែក្លឹបអង់គ្លេសនេះបានបន្តតាមដានកីឡាករវ័យ១៧ឆ្នាំរូបនេះអស់រយៈពេលជាយូរមកហើយ។
Eduardo Camavinga ជាកីឡាករវ័យក្មេងបំផុតរបស់ក្លឹប Rennes ប៉ុន្តែដោយសារទំរង់លេងដ៏ល្អរបស់ខ្លួនក្នុងនាមជាខ្សែបម្រើប្រយុទ្ធរូបគេបានបង្ហាញខ្លួនក្នុងឈុត១១នាក់ដំបូងរបស់ក្លឹបរហូតមករដូវកាលនេះ៕
ប្រែសម្រួល:Lee