Fernandinho អស់សង្ឃឹមថានឹងអាចតាមទាន់ Liverpool ការពារតំណែងជើងឯកចាស់របស់ខ្លួន

0

មុនការប្រកួតយកឈ្នះ Arsenal កាលពីយប់មិញ Man City មាន១៧ពិន្ទុតាមពីក្រោយ Liverpool ដើម្បីការពារតំណែងជើងឯកអង់គ្លេសរបស់ខ្លួនប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ចប់ទៅសប្តាហ៍នេះពិន្ទុនេះគឺរក្សាដដែលដោយសារតែ Liverpool ក៏រកបាន៣ពិន្ទុដូចគ្នាឈរលេខរៀងទី១។

មុនការប្រកួតយប់មិញបានមកដល់កីឡាករម្នាក់របស់ Man City គឺកីឡាករ Fernandinho បានរៀបរាប់ទាំងអស់សង្ឃឹមថា Liverpool ហាក់បីដូចជានៅឆ្ងាយបន្តិចហើយដែល Man City នឹងអាចតាមបានប្រជែងយកតំណែងនេះមកវិញនោះ។

Liverpool សប្តាហ៍នេះបន្តឈរលើកំពូលតារាងមាន៤៩ពិន្ទុពេញក្នុងដៃខណៈដែល Leicester City ក៏មិនបានរបួត៣ពិន្ទុដែរឈរនៅលេខរៀងទី២សាជាថ្មីដោយឡែក Man City មាន៣៥ពិន្ទុតាមពីក្រោយឈរនៅលេខរៀងទី៣នៅឡើយ៕

ប្រែសម្រួល:Lee