កន្លងមកក្លឹបបិសាចក្រហម Man United តែងតែបានសង្ឃឹមជាប់ជានិច្ចថានឹងអាចចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មកកាន់ទឹកដី Old Trafford ទាំងដែលឪពុកកីឡាករធ្លាប់បានធ្វើទស្សនកិច្ចមកដល់ទីលានហ្វឹកហាត់របស់ខ្លួនម្តងហើយដែរនោះ។
លើសពីនេះគ្រូបង្វឹកក្លឹបលោក Solskjaer បានថែមទាំងធ្វើដំណើរទៅដល់ប្រទេសអូទ្រីសផងដែរដើម្បីជួបផ្ទាល់ជាមួយនឹងកីឡាករក្នុងគោលបំណងជម្រុញឲ្យការផ្ទេរនេះកាន់តែមានភាពជោគជ័យប៉ុន្តែជាលទ្ធផលលោក Solskjaer មិនទាន់អាចបញ្ជាក់ច្បាស់ទេថានឹងអាចចុះកុងត្រា Haaland បានប៉ុន្តែបានត្រឹមបញ្ជាក់ថាកីឡាករផ្ទាល់បានសម្រេចចិត្តរួចរាល់ចំពោះក្លឹបថ្មីរបស់គេ។
នេះមានន័យថាការសម្រេចចិត្តយ៉ាងណាយើងនឹងអាចដឹងលទ្ធផលក្នុងខែមករានេះជាមិនខានជាពិសេសនៅក្រោយពេលដែល Haaland មិនអាចជួយឲ្យ Salzburg ឡើងទៅវគ្គបន្ទាប់នៃ Champion League៕
ប្រែសម្រួល:Lee