ភ្នំពេញ៖ ក្លិបបាល់ទាត់ បឹងកេត បានធ្វើការនាំចូលកីឡាករវ័យក្មេង ៤រូប ពីសាលាបាល់ទាត់ជាតិបាទី ដោយពួកគេបានផុតពីគោលការណ៍ បន្ទាប់ពីប្រលងមធ្យមសិក្សាទុតិយភូមិរួច ឫផុតអាយុ ១៨ឆ្នាំ។
កីឡាករវ័យក្មេងដែលក្លិបជើងឯកពានរង្វាន់អគ្គមហាសេនាបតីតេជោសម្តេចហ៊ុនសែន រួមមាន៖ សៀង ចន្ធា, ផុង មករា, ថា ច័ន្ទឫទ្ធី នឹង សៅ វ៉ៃហ្វី ។ ក្នុងនោះដែរ អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក៏បានបង្ហោះនៅលើគេហទំព័របស់ខ្លួនស្វាគមន៍អ្នកទាំងអស់គ្នាដែលបានចូលរួមជាមួយក្លិបបឹងកេត នឹងសង្ឃឹមចាប់ដៃគូគ្នាយ៉ាងល្អជាមួយ ខ្សែប្រយុទ្ធវ័យក្មេងឡើងជើងខ្លាំង សៀង ចន្ធា ផងដែរ។
គួរំលឹកផងដែរថា ក្លិបបាល់ទាត់ បឹងកេត ក៏ធ្លាប់បាននាំចូលកីឡាករវ័យក្មេង ពីសាលាបាលើទាត់ជាតិបាទី ដែរ កាលពីរដូវកាលមុន ដូចជាអ្នកចាំទី ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា នឹងកីឡាករ ទេស សម្បតិ្ត ខណៈដែលយុវជនទាំងគឺជាផ្នែកយ៉ាងសំខាន់ជួយក្លិបឈ្នះពានសម្តេចហ៊ុនសែន នៅរដូវកាល ២០១៩ ៕