អតីតវិរៈបុររសរបស់ក្លឹបហង្សក្រហម Liverpoolលោក Steven Gerrard បានបង្ហាញស្នាដៃយ៉ាងល្អក្នុងតំណែងជាគ្រូបង្វឹកដំបូងក្នុងជីវិតរបស់ខ្លួនជាមួយនឹងក្លឹប Rangers ហើយជឿជាក់ថាកំពុងចចារគ្នាដើម្បីស្វែងរកឧិកាសបន្តកុងត្រាថ្មីយ៉ាងហោចណាស់ច្រើនឆ្នាំទៀត។
កាសែតអង់គ្លេសបានសរសេរថាទាំង Gerrard ផ្ទាល់ក៏បាននិយាយដែរថាខ្លួនកំពុងខិតជិតទៅដល់កិច្ចសន្យាថ្មីជាមួយនឹងក្លឹបទោះបីជាកំពុងមានព័ត៌មានផ្លាស់ទៅលេងលីកកំពូលអង់គ្លេសក្តីហើយលោកបានបញ្ជាក់ថាកំពុងមានការតាំងចិត្តខ្លាំងជាមួយនឹងក្លឹបបច្ចុប្បន្នជាជាងការស្វែងរកក្លឹបថ្មី។
កន្លងមកនិងថ្មីៗនេះមានព័ត៌មានជាច្រើនបានសរសេរថាគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះនឹងអាចផ្លាស់ទៅធ្វើការជាគ្រូបង្វឹកនៅក្លឹបកាំភ្លើងធំ Arsenal ជំនួសតំណែងទំនេរបច្ចុប្បន្ននិងមានឈ្មោះជាគោលដៅសម្រាប់ផែនការវែងឆ្ងាយរបស់ក្លឹប Liverpool ដើម្បីជំនួសតំណែងលោក Jurgen Klopp ផង៕
ប្រែសម្រួល:Lee