ប​ញ្ជូ​ន​ចោ​រ​លួ​ចឡា​ន​ជ​ន​ជា​តិ​ចិ​ន​ ​ទៅ​តុ​លា​កា​រ​ដើ​ម្បី​ផ្ត​ន្ទា​ទោ​ស​តា​ម​ច្បា​ប់

0

ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ នេះ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចរថយន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ច អះអាងថា ជនសង្ស័យឈ្មោះ សឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០នាទី បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីលួច រថយន្ត។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនជាអ្នកបើកបររថយន្តឲ្យថៅកែចិន មានទីតាំងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុ ថៅកែ បានប្រើរូបគេឲ្យទៅបើករថយន្តមួយគ្រឿង ម៉ាក Starex ពណ៌ស មិនចាំស្លាកលេខ ជូនភ្ញៀវរបស់គាត់ទៅព្រលានយន្តហោះ ក្រោយដាក់ភ្ញៀវរួច រូបគេបានជិះរថនយន្តនោះ ទៅជួបមិត្តភ័ក្តិ ឈ្មោះ សេង នៅម្តុំផ្ទះសំណាក់ គូរូ ខាងកើតអង់តែនទួលគោក ហើយពួកគេទាំង២នាក់ បានជិះរថយន្តជាមួយគ្
នាក្នុងបំណងរកកន្លែងជក់ថ្នាំញៀន ។

លុះពេលជិះដល់ផ្លូវស្ងាត់ម្តុំវិទ្យាល័យ ឥន្ទ្រទេវី ឈ្មោះ សេង ក៏បានបបួលរូបគេ ឲ្យលក់រថយន្តនោះ ព្រមទាំងបានយកកាំភ្លើងខ្លីមកគម្រាមរូបគេ និងបានយកថ្នាំ ងងុយដេក បង្ខំឲ្យរូបគេផឹករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនវិញរូបគេនៅក្នុងពេទ្យកាល់ម៉ែត្រ ក៏ស្រាប់តែសមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានបន្ថែមទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន រយៈពេល១ឆ្នាំមកហើយ ៕