ក្រោយជ័យជំនះលើ Lille ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champion League នោះកីឡាករខ្សែការពារ Antonio Rudiger បានប្រកាសទាំងទំនុកចិត្តថានឹងជួយពង្រឹងតំបន់ការពារកាន់តែខ្លាំងឡើងនៅពេលខាងមុខ។
ការបង្ហាញខ្លួនក្នុងប្រកួតនេះគឺជាការប្រកួតទី២ប៉ុណ្ណោះក្នុងរដូវកាលនេះសម្រាប់ Chelsea ដោយសារតែរបួសនិងចំណាយពេលសម្រាកអស់រយៈពេលជាយូរមកហើយ។Rudiger ត្រូវបានគេមើលឃើញថាគឺជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបក្រោមការដឹកនាំរបស់លោក Frank Lampard និងជាពិសេសក្នុងពាក់កណ្តាលរដូវកាលដែលនៅសេសសលខាងមុខនេះទៀតផង។
កីឡាករអាល្លឺម៉ង់វួ២៦ឆ្នាំរូបនេះគឺជាកីឡាករខ្សែការពារនាំមុខកីឡាករខ្សែការពារសំខាន់ៗផ្សេងទៀតនៅក្លឹបដូចជា Fikayo Tomori, Kurt Zouma និង Andreas Christensen៕
ប្រែសម្រួល:Lee