ការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅកណ្តាលទីក្រុងប៉ារីស នារាត្រីយប់មិញ អំឡុងពេលការប្រកួតរវាង PSG និង Galatasaray ក្នុងក្របខណ្ឌ Champions League ។
ក្នុងនោះដែរ កៅអ៊ី ត្រូវបានគេលើកគប់ដាក់គ្នា ហើយឧស្ម័នបង្ហូរទឹកភ្នែក បានបំបែកក្រុមអ្នកគាំទ្រ អំឡុងពេលការប៉ះទង្គិចគ្នា នៅវេលាម៉ោង ៦ល្ងាច ក្នុងទីក្រុងប៉ារីស ។
យោងតាមការចុះផ្សាយពីគេហទំព័រ Dailymail ដោយដកស្រង់ចេញពីគេទំព័រ បារាំងមួយ បានឲ្យដឹងថា មានក្រុមអ្នកគាំទ្រចំនួន ១០០នាក់ បានស្លៀកពាក់អាវខ្មៅ បានចូលរួម ក្នុងឧបទ្ទេវហេតុនៃការប៉ះទង្គិចនេះ ។
មនុស្សម្នាក់ត្រូវបានរាយការណ៍ថាបានរងរបួសក្បាល។ នេះបើយោងតាមការចុះផ្សាយពី Le Parisien ។
នេះជាលើកទី ១ ហើយដែលក្រុមទាំង ២ បានជួបគ្នានៅទីក្រុងប៉ារីសអស់រយៈពេល ១៨ ឆ្នាំដែលជាហេតុធ្វើឱ្យមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅទីតាំងឈរជើងនៅ Parc des Princes ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=ZnsqApbpEv4